អ្នកគ្មានប្រយោជន៍សំរាប់គេ

អ្នកគ្មានប្រយោជន៍សំរាប់គេ

បើគេមិនអាចពឹងអ្នកបាន មានន័យអ្នកគ្មានប្រយោជន៍សំរាប់គេ នៅក្នុងសង្គមគ្មាននរណាម្នាក់ដែលអាចគេចពីការពឹងពាក់គ្នាទេ អ្នកត្រូវតែធ្វើឲ្យគេអាចជឿទុកចិត្ត និង អាចពឹងពាក់បាន ទោះបី តាមកាយ វិចារ ឬ ចិត្តក្តី។ អ្នកមិនអាចនៅឯកកោរទេ បើអ្នកចង់រស់ក្នុងសង្គម។​

និយមន័យ សង្គមនៅទីនេះ រស់នៅជាក្រុម ឬ មនុស្សរស់នៅជាច្រើនជុំគ្នា។ ឧទាហរណ៍៖ សង្គមមនុស្ស សង្គមគ្រួសារ សង្គមជាតិ ជាដើម។