មនុស្សជាទូទៅរៀនពីរឿងរ៉ាវ របស់អ្នកដ៏ទៃច្រើនជាងរៀនពីរឿងរ៉ាវ របស់ខ្លួនឯង
ន័យត្រង់៖
តើពិតទេ សិក្សា១២ឆ្នាំដើម្បីបញ្វប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ គ្មានមុខវិជ្ជា ដែលណែនាំយើងឲ្យសិក្សាពីខ្លួនដោយផ្ទាល់?
ន័យធៀប៖ មេរៀនទាំងឡាយ ដែលគេរៀបចំ ឬ រៀបរាងសុទ្ធសឹងតែជាចំណែកនៃ ការសិក្សារបស់គេ និង ការយល់ឃើញរបស់គេ។ កំរណាស់ដែលគេប្រាប់យើង ឲ្យនិយាយពីវត្ថុបំណងរបស់យើង នឹងគេប្រាប់ធ្វើផង។ ចុះបើគេមិនប្រាប់ តើយើងដែលចាប់អារម្មណ៍និង សិក្សាពីខ្លួនយើងដែរឬទេ?
តាមការសិក្សារបស់ខ្ញុំដែលប្រមូលបានពីការរស់នៅ និង សង្កេតមនុស្សជុំវិញ គ្មានអ្នកធ្វើការសិក្សាខ្លួនច្រើនឯងទេ។ នឹងនិយាយពិស្តារក្នុងសៀវភៅរបស់ខ្ញុំ។
Comments ()